Rechercher dans ce blog

mardi 26 octobre 2010

Air France បើក​ជើង​ហោះហើរ​ប៉ារីស-ភ្នំពេញ​នៅ​ខែ​មីនា២០១១


មិនបាន​ ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ការ​លើកឡើង​របស់​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ​ដែល​ទើប​បញ្ចប់​អាណត្តិ អំពី​គម្រោង​បើក​ការហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​បារាំង Air France បារាំង-កម្ពុជា នៅ​ថ្ងៃនេះ ​ក្រុមហ៊ុន ​Air France ​បាន​ប្រកាស​ជា​ផ្លូវការ​តែម្តង អំពី​ប្រតិបត្តិការ​ហោះហើរ​នេះ។ ចាប់​ពី​ថ្ងៃ​ទី​២៧​ខែ​មីនា​ ឆ្នាំ​២០១១ Air France​ នឹង​ផ្តើមចេញ​ដំណើរ​ហោះហើរ​៣​ដង​ក្នុង​មួយ​សប្តាហ៍ ពី​ ប៉ារីស មក​ភ្នំពេញ។

ក្រុមហ៊ុន ​អាកាសចរណ៍​ជាតិ​បារាំង​ Air France នឹង​ផ្តើម​ប្រតិបត្តិការ​ហោះហើរ​ រវាង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង និង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា​ នៅថ្ងៃ​ទី​២៧​ មីនា​ឆ្នាំ​២០១១។ ការ​ហោះហើរ​ដែល​នឹង​ត្រូវ​ប្រតិបត្តិការ ​ដោយ​ឆ្លងកាត់​ប្រទេស​ថៃ។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ Air France ដែល​ចេញផ្សាយ​នៅថ្ងៃ​ទី​២១​តុលា​នេះ​ បាន​សរសេរ​ថា ក្រុមហ៊ុន​ Air France នឹង​ផ្តើម​ប្រតិបត្តិការ​លើក​ដំបូង​របស់​ខ្លួន ដោយ​ចេញ​ដំណើរ​៣​ដង​ក្នុង​មួយ​សប្តាហ៍ ពោល​គឺ​ ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ទៅ​ព្រលាន​យន្តហោះ​ Charles De Gaulles ទីក្រុង​ប៉ារីស ការចេញ​ដំណើរ​នឹង​មាន​រៀងរាល់​ថ្ងៃ​អង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ចំណែកឯការ​ចេញ​ដំណើរ​ពី​ទីក្រុង​ប៉ារីស​ មក​ភ្នំពេញ​វិញ នឹង​មាន​រៀងរាល់​ថ្ងៃ​ចន្ទ ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន ​Air France​ ដដែល ក៏​បាន​ប្រាប់​អោយ​ដឹងផងដែរ​ អំពី​ធុនយន្តហោះ​ដែល​នឹង​ត្រូវ​ហោះហើរ​រវាង​ទីក្រុង​ទាំងពីរ​នេះ។ ប្រភេទ​យន្តហោះ​ទី​មួយ​គឺ យន្តហោះ​ធុន​ Airbus A340 ផ្ទុក​អ្នកដំណើរ​បាន​២៧៥​នាក់។ ​ប្រភេទ​យន្តហោះ​ទី២ គឺ​យន្តហោះធុន ​Boeing 777 ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​រហូត​ដល់​៣០៩​នាក់។

តំណាង​ក្រុមហ៊ុន ​Air France​ ប្រចាំ​តំបន់ លោក Luc Delaplace បាន​ថ្លែង​ថា ការបើក​ប្រតិបត្តិការ​ហោះហើរ​រវាង​ភ្នំពេញ​និង​ប៉ារីស​នេះ ក្រុមហ៊ុន ​Air France មិន​ត្រឹម​តែចង់​បង្ហាញ​អំពី​ទំនុកចិត្ត​របស់​ខ្លួន ​ចំពោះ​សក្តានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា​តែ​ប៉ុណ្ណោះទេ Air France ក៏​ចង់​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ពង្រីក​ជើង​ហោះហើរ​របស់​ ខ្លួន​ នៅក្នុង​តំបន់​មេគង្គ​ផងដែរ ដែល​រហូត​ដល់ពេលនេះ Air France មាន​វត្តមាន​យ៉ាងច្រើន​រួច​មកហើយ ​នៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម។

ការបើក​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​បារាំង​មក​កម្ពុជា ក៏​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ក្រុមហ៊ុន​សម្បទាន​ព្រលាន​យន្តហោះ​នៅ​ កម្ពុជា​ផងដែរ។ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅថ្ងៃនេះ​ដូចគ្នា ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​សម្បទាន​ព្រលាន​យន្តហោះ លោក Nicolas Deviller បាន​អត្ថាធិប្បាយ​ថា វត្តមាន​នៃ​ក្រុមហ៊ុន ​Air France គឺ​ជា​ការ​បញ្ជាក់​អំពី​សេចក្តីទុកចិត្ត​ទៅលើ​ការ​រីកចម្រើន​នៃ​វិស័យ​ អាកាសចរណ៍​រវាង​ប្រទេស​ទាំងពីរ​បារាំង​កម្ពុជា។

លោក Nicolas Deviller​ បាន​ថ្លែង​អោយ​ដឹងថា នៅក្នុងឆ្នាំ​២០១០​នេះ ពលរដ្ឋ​បារាំង​ប្រមាណ​៧​ម៉ឺននាក់​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រលាន​យន្តហោះ​ នៅ​កម្ពុជា។ យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​សម្បទាន​ព្រលាន​យន្តហោះ ជាមួយ​នឹង​វត្តមាន​របស់​ក្រុមហ៊ុន​ Air France អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នឹង​មាន​ជើង​ហោះហើរ​សរុប​៤១០​ជើង​ ក្នុងមួយ​សប្តាហ៍ ដែល​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​កាន់​គោលដៅ​ចំនួន​២២​កន្លែង។

គួរបញ្ជាក់​ថា ក្រុមហ៊ុន Air France នឹង​ក្លាយ​ជា​ក្រុមហ៊ុនអាកាសចរណ៍​ទី​មួយ​ដែល​ភ្ជាប់កម្ពុជា​ទៅ​ទ្វីបអឺរ៉ុប​ តាម​រយៈ​ការ​ហោះហើរ​ត្រង់៕

Aucun commentaire:

Enregistrer un commentaire

Messages plus anciens

Vous savez à votre gauche plus haut ou à votre droite juste au dessus de ce message il y des archives des messages plus anciens. Vous pouvez les lire autant de fois que vous voulez.
Faites comme chez vous ! Puisque ce blog est fait pour vous !

Chumreab sour Pou Ming Puk Mae Bang Pa-on

Mon blog va vous présenter des photos de l'endroit où vous avez vécu pendant un certains temps. Loin de chez soi, je suis certain que la plupart d'entre vous, à un moment donné, éprouvent un sentiment de nostalgie. En effet, vous avez besoin de voir de loin de ce qui se passe dans votre chez vous. Les photos sont des reflets de la réalité. Je vous souhaite donc la bienvenue.
Bienvenue dans votre chez vous (à nouveau).
Prenez tranquillement votre temps pour vous sentir srok khmer.
Soyez à l'aise et faites comme chez vous !

Messages les plus consultés